ស្និទ្ធស្នាល

ស្និទ្ធស្នាល  គឺជាពិព័រណ៍មួយដែលធ្វើឡើងសម្រាប់អោយ

ប្រជាជនខ្មែរសាមញ្ញ អាចទស្សនាកំសាន្តបាន ជាពិសេស

សម្រាប់ប្រជាជននៅក្នុងអគារបូឌីងដោយផ្ទាល់។ ស្នាដៃ

ទាំងនេះ គឺជាការងារថ្មីៗបង្កើតឡើងដោយសិស្សសិល្បៈ និង

អ្នកចងក្រងសហគមន៍វ័យក្មេងចំនួន ២០ រូប នៅក្នុងអគារបូឌិញ។

ពួកគេពិនិត្យមើលលើបញ្ហានៅក្នុងសហគមន៍បូឌីង ក៏ដូចជា

នៅក្នុងផ្ទះរបស់ គេនៅកន្លែងផ្សេងក្នុងទីក្រុង និងបញ្ហាផ្សេងៗ

ទៀតនៅក្នុងភ្នំពេញ។


ស្និទ្ធស្នាល  មានន័យថា ជាទីស្រលាញ់ ជាទីពេញចិត្ត ស្អិត។

ស្និទ្ធជាមួយនរណាម្នាក់ មានន័យថាស្រលាញ់អស់ពីចិត្ត ទុកចិត្ត

ស៊ប់។ នេះជាបទពិសោធន៍មួយដែលសិស្សបង្កើតស្នាដៃ

ទាំងនេះមានរួមគ្នា ហើយចំណងជើង សិ្នទ្ធស្នាល ត្រូវបានស្នើ

ឡើងដោយពួកគេ។ នៅពេលដែល ពួកគេចូលក្នុងអគារបូឌីង

លើកដំបូង សិស្សភាគច្រើនមានអារម្មណ៍ខ្លាច និងមិនស្រួល។

ប៉ុន្តែនៅពេលដែលពួកគេបានចំណាយពេល និងធ្វើការ

ទំនាក់ទំនងជាមួយប្រជាជននៅក្នុងអគារនេះ ពួកគេបាន

រកឃើញថានេះជាសហគមន៍ប្រកបដោយភាពច្នៃប្រឌិត

សប្បុរសធម៌ ស្វាហាប់ និងអត់ធន់។


ស្និទ្ធស្នាល
  ត្រូវបានរៀបចំឡើងដោយប្រើប្រាស់សម្ភារៈដែល

គេស្គាល់និងអាចរកបាននៅក្នុងសហគមន៍នេះតាមតែអាចធ្វើ

បាន និងសង្ឃឹមថានឹងជុំរុញទឹកចិត្តអោយប្រជាជនក្នុងតំបន់នេះ

បន្តបង្កើតនិងបង្ហាញស្នាដៃច្នៃប្រឌិតតទៅទៀតនៅក្នុង

សហគមន៍របស់ពួកគេ។ ប្រជាជនបានអោយខ្ចី ទូរទស្សន៍ចំនួន

១០ សម្រាប់ពិព័រណ៍ ហើយស្នាដៃវីដេអូមួយចំនួនទៀត

បង្ហាញតាមទូរទស្សន៍នៅក្នុង ផ្ទះរបស់ប្រជាជនផ្ទាល់។ ដូច្នេះ

ពិព័រណ៍ សិ្នទ្ធស្នាល  ប្រព្រឹត្តិទៅនៅក្នុងកន្លែងជាច្រើន៖ ក្នុង

គម្រោងសិល្បៈស-ស ក៏ដូចជាសាលាអាស្សីស្សារបស់អង្គការ

ពង្រឹងយុវជននៅកម្ពុជា និងនៅតាមផ្ទះមួយចំនួនទៀតនៅក្នុង

បូឌីង។ ស្និទ្ធស្នាល ឆ្លុះបង្ហាញអំពីជីវិតនៅក្នុងសហគមន៍របស់

អ្នកបង្កើតស្នាដៃទាំងនេះ។


ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្រោមការសហការគ្នារវាង

សិស្សនិងអ្នកចងក្រងសហគមន៍ទាំង ២០ នាក់ ក៏ដូចជាសាលា

អាស្សីស្សាសហការីមួយចំនួនទៀត និងគម្រោងសិល្បៈស-ស។

ដោយដាក់បង្ហាញនៅក្នុងមហោស្រពសិល្បៈយុវជនខ្មែរ

២០១២ ពិព័រណ៍ស្និទ្ធស្នាល  អញ្ជើញសាធារណជនអោយចូល

មកសិក្សាស្វែងយល់អំពីសហគមន៍ដ៏សម្បូរបែប ស្មុគស្មាញ

និង នៃប្រឌិតនៅអគារបូឌីង ហើយសង្ឃឹមថាបង្កើតនូវ

បទពិសោធន៍ ស្និទ្ធស្នាល សម្រាប់ទស្សនិកជន។