តាមរយៈបង្អួចរបស់ឌឿន By ចែវ ឌឿន
កាលពីពីរបីឆ្នាំមុន នៅខាងក្រោយអគារបូឌីង មានសហគមន៍ប្រមាណជិត ១០០០ គ្រួសាររស់នៅ។ ដោយត្រូវបានគេស្គាល់ថាជាតំបន់ដីក្រហម ប្រជាជននៅទីនេះ ត្រូវបានជម្លៀសយ៉ាងឃោរឃៅ។ ឌឿនក្រលេកមើលអ្វីដែលនៅបន្សល់ទុក។
«វីដេអូនេះបង្ហាញពីតំបន់ជម្លៀស និងដែលត្រូវបានគេផ្លាស់ប្តូរទៅជាលានទាត់បាល់ និងទុកអោយស្មៅដុះចោល ជាជាងគិតគូរពីការលំបាករបស់ប្រជាជន ដែលត្រូវបាន ជម្លៀស។ ហើយវាក៏ដើម្បីបង្ហាញដល់អ្នករស់នៅក្នុងអគារបូឌីង និងអោយគេឃើញ ពីមូលហេតុនៃការជម្លៀស គឺភាពវឹកវរ និងភាពគ្មានសណ្ដាប់ធ្នាប់នៅទីនេះ។»