ពង្សប្រវត្តិតំបន់បាសាក់, ២០១៥-១៦
ដោយ ប៉ែន សិរីបញ្ញា
គម្រោងនេះសិក្សាអំពីពង្សប្រវត្តិរបស់តំបន់បាសាក់នៃរាជធានីភ្នំពេញ ដោយផ្អែកលើមូលដ្ឋានសហគមន៍។ គោលបំណងសំខាន់ គឺរកវិធីដើម្បីបង្ហាញអំពីភាពខុសគ្នានៃទម្រង់ទីក្រុង និង លក្ខណៈនៃតួអង្គទីក្រុង ទៅតាមសម័យកាល។
ការធ្វើផែនទី គឺធ្វើឡើងនៅក្នុងអគារប៊ូលឌិញស និងតាមរយៈការស្វែងយល់ពីសហគមន៍សិល្បៈ នៅក្នុងអគារនេះ ដែលជាអគារមួយកំពុងរងនូវការគំរាមកំហែងបណ្តេញចេញ។ គម្រោងនេះ មានគោលបំណងដើម្បីសិក្សានូវអ្វីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន និងអ្វីដែលបានកើតឡើង នាពេលពេលកន្លងមកនៅក្នុងតំបន់បាសាក់ ព្រមទាំងបង្កើតឲ្យមានកិច្ចពិភាក្សាដែលអាចបម្រើ ជាគំនិតសម្រាប់អនាគតនៃទីក្រុងនេះ។ តំបន់បាសាក់ គឺជាទីក្រុងនៃការចងចាំ៖ តើវាអាចយកមក បង្ហាញតាមរយៈការផ្លាស់ប្តូរទម្រង់ទីក្រុង បានតាមរបៀបណា?
ការធ្វើផែនទីនៃពង្សប្រវត្តិទម្រង់ទីក្រុង នឹងរួមចំណែកជាទិន្នន័យព័ត៌មានសម្រាប់សិល្បករ ស្ថាបត្យករ នគរោបនីយករ និងប្រជាជនក្នុងតំបន់ឱ្យយល់អំពីទីក្រុងនេះតាមរយៈការពិនិត្យមើលអគារប៊ូលឌិញស ជាចំនុចប្រៀបធៀបនៃការផ្លាស់ប្តូរក្នុងទីក្រុងទៅតាមកាលវេលា។ គម្រោងនេះធ្វើការជាមួយសហគមន៍ ដោយលើកទឹកចិត្តឱ្យពួកគេចូលរួមនៅក្នុងដំណើរការរៀបចំផែនទីនេះ។
ប៉ែន សិរីបញ្ញា