អគារបូឌិញគិរី, ២០១២ By វណ្ណ សេរីរតនៈ
«ខ្ញុំថតរូបអគារបូឌីងគិរី រឺបូឌីងប្រផេះ ដែលត្រូវបានគេបោះបង់ចោល
នៅឆ្នាំ ២០១០ ហើយឥឡូវនេះមានសភាពចាស់ទ្រុឌទ្រោម។ វាជា
ទឹកដីមួយដែលគេធ្លាប់រស់នៅដោយមានសេចក្តីសុខ។ អ្នកដែលបាន
ចាកចេញពីទីនេះ គឺមានភាពអាឡោះអាល័យគ្រប់គ្នា ហើយការដែល
ខ្ញុំថតរូបទាំងនេះគឺចង់បង្ហាញពីអគារការិយាល័យចាស់របស់មហោស្រព
ហើយក្រោយមកទីនោះក៏ក្លាយជាផ្ទះសម្រាប់សិល្បកររស់នៅរហូតមក
និងមានគេចាប់ផ្តើមដេញថ្លៃផ្ទះនីមួយៗ រហូតទាល់តែក្រុមហ៊ុនទទួល
បានអគារទាំងមូលតែម្តង។ តាមគ្រប់ៗគ្នាដែលរស់នៅក្បែរទីនេះ គេ
គិតដូចគ្នាថា អគារបូឌីងនេះនិងឈរនៅទីនេះមិនបានយូរប៉ុន្មានទេ។
តើអគារចាស់មួយនេះនឹងក្លាយទៅជាអ្វី រឺក៏គ្មានតែម្តង?»
- វណ្ណ សេរីរតនៈ