អ្នកលក់កាហ្វេ By វួង ចាន់ស៊ីម

ខ្សែវីដេអូឯកសារនេះ បង្ហាញពីការតស៊ូរបស់ស្រ្តីម្នាក់នៅក្នុងអគារបូឌីង។ គាត់ឈ្មោះ ប្រឹក ចាន់ធី ហើយប្រកបរបរលក់កាហ្វេ និងបង្អែម នៅក្រៅសាលាអាស្សីស្សា នៅ បូឌីង។

គាត់មានសមាជិកចំនួន ៤ នាក់ រួមទាំងកូនប្រសារប្រុសម្នាក់ផង។ គាត់បានផ្គត់ផ្គង់ កូនទាំង ៣ នាក់របស់គាត់តែម្នាក់ឯង ចាប់តាំងពីពេលដែលប្តីរបស់គាត់បានចែកឋាន ទៅ។