គំហើញរបស់ក្មេង (២០១៣)
មានបញ្ហាខ្លះមានតែក្មេងៗទេដែលមើលឃើញ… ក្នុងអំឡុងពេលសិក្ខាសាលាជាមួយសិល្បករនិវាសដ្ឋានអេម៉ាអូតាអស់រយៈពេល៥សប្តាហ៍កុមារាកុមារីនៃសហគមន៍ប៊ូលឌីងបានបង្កើតស្នាដៃជាច្រើនរួមមានរូបភាពមានចលនាវីដេអូរូបថតនិងផែនទី។ក្មេងៗបានចាប់យកបច្ចេកវិទ្យាសាមញ្ញៗមកធ្វើជាគំហើញទៅក្នុងពិភពរបស់ពួកគេនិងយកមកប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយគ្រួសារនិងអ្នកជិតខាងរបស់គេដើម្បីចោទជាសំណួរស្តីអំពីសមូហភាពសហគមន៍ការបែងចែករវាង«យើង» និង«គេ» និងទស្សនៈនៃភាពជាអ្នកបង្កើតនៅក្នុងទីកន្លែងរស់នៅរួមជាមួយគ្នា។
គម្រោងនេះប្រព្រឹត្តិទៅក្រោមការសហការជាមួយសាលា AZIZA និងគម្រោងសិល្បៈស-ស។
ដោយ កុមារាកុមារី នៃសហគមន៍ប៊ូលឌីង និង អេម៉ា អូតា