គម្រោង អាគារប៊ូឌីង ស
គម្រោង អគារប៊ូឌីងស បានបង្កើតឡើងដោយ លោក ហ្សូ ចៀវៃ នៅក្នុងឆ្នាំ ២០១៦។ ស្នាដៃនេះគឺជាកម្រងវីដេអូ បង្កើតឡើងក្រោមការសហការជាមួយសិល្បករសម្តែងដែល កំពង់រស់ និង ធ្លាប់រស់នៅក្នុងអគារប៊ូឌីងស នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា បានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ពី អាណានិគមបារាំង។ បីឆ្នាំក្រោយមក លោក វណ្ណ ម៉ូលីវណ្ណ ដែលបានសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងប៉ារីស បានវិលត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ ហើយក៏ត្រូវបានតែងតាំងជាប្រធានផ្នែកសាធារណការ និងជាស្ថាបត្យកររដ្ឋ។ ហេតុនេះហើយបានជាគាត់បានបើកយុគសម័យមាស និងត្រួតពិនិត្យគម្រោងរចនាអគារជាច្រើន នៃស្ថាបត្យកម្មខ្មែរបែបសម័យទំនើប ។ ក្រុមស្ថាបត្យកម្មមួយនេះ បានជ្រើសរើសយកដីចំនួន ២៤ ហិកតា នៅតាមបណ្ដោយទន្លេបាសាក់ សម្រាប់ផែនការទីក្រុងមួយដ៏សម្បើម ដែលរួមទាំងផ្ទះលំនៅដ្ឋានច្រើនជាន់និងមានតម្លៃទាប និងអគារសាធារណៈមួយចំនួនដូចជា សាលមហោស្រពជាតិព្រះសុរាម្រិត និងសាលពិព័រណ៍ ។
អគារប៊ូឌីងស បានបើកសម្ពោធឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៦៣ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់នេះ។ ជាមួយនឹងតម្លៃទាបបំផុត និងមានចំនួន ៤៦៨ ផ្ទះ ភាគច្រើនម្ចាស់ផ្ទះ គឺជាមន្ត្រីនៃសាលាក្រុង មន្រ្តីទូទៅ និងគ្រូបង្រៀនផងដែរ។ ក្រុមស្ថាបត្យករនេះ បានរួមបញ្ចូលគ្នានូវរចនាបទ Minimalism បែបបារាំង និងទស្សនៈផ្ទះបុរាណខ្មែរ ដែលមានសសរសង់ផុតពីដី។ អគារប៊ូឌីងស បានសាងសង់កម្ពស់បួនជាន់ នៅតាមបណ្តោយទន្លេនេះ និងមានប្រវែង ៣២៥ ម៉ែត្រ។ អ្នករស់នៅក្នុងអគារ កាលនោះអាចមើលឃើញទេសភាពទន្លេបាន ទោះជាឈរនៅកន្លែងណាក៏ដោយក្នុងអគារនោះ។
នៅក្នុងឆ្នាំ ១៩៧៥ ទាហានខ្មែរក្រហមបានកាន់កាប់រាជធានីភ្នំពេញ និងជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុង ហើយអគារប៊ូឌីងសនេះ ក៏ត្រូវបានបោះបង់ចោល។ ស្ថាបត្យកម្មខ្មែរសម័យទំនើប និងយុគសម័យមាស ត្រូវបានផុតរលត់។ ខណៈពេលដែលពួកខ្មែរក្រហមបានកាន់កាប់អំណាច ៩០ ភាគរយ នៃសិល្បករ ត្រូវបានស្លាប់ ។ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម សិល្បករដែលនៅរស់រានមានជីវិត ត្រូវបានគេហៅឱ្យមករស់នៅក្នុងអគារប៊ូឌីងសមួយនេះ។ អស់រយៈពេលជាង ៥០ ឆ្នាំ នៃសង្រ្គាមស៊ីវិល សំណើម ភ្លើងឆេះ និងកង្វះការថែទាំ អគារនេះបានប្រែក្លាយទៅជាពណ៌ប្រផេះ និងមានសភាពទ្រុឌទ្រោម សម្រាប់ប្រជាជនដែលភាគច្រើនមានប្រាក់ចំណូលទាប។
ពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ អគារប៊ូឌីងស រួមទាំងសិល្បៈសម្តែង និងនយោបាយគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ លោក ហ្សូ ចៀវៃ បានបង្កើតកម្រងវីដេអូមួយនៅក្នុងការឆ្លើយតបទៅនឹងអគារប៊ូឌីងសនេះ ជាអ្នកសិល្បៈសម្តែង។ ជាមួយនឹងការសម្ដែងនៅកន្លែងផ្សេងគ្នា និងសិល្បករសម្តែងផ្សេងគ្នា «រូបភាពការសម្តែង» ដែលមានទំនាក់ទំនងរវាងមនុស្ស និងទីកន្លែង ត្រូវបានបង្កើតឡើង នៅក្នុងបរិបទនៃអគារ ប៊ូឌីងស មួយនេះ។
ហ្សូ ចៀវៃ