ពិសោធន៍

សមុច្ច័យនេះ ប្រមូលឯកសារនិងស្នាដៃនានាទាក់ទងនឹងប៊ូលឌីងស ដែលបង្កើតដោយសិល្បករក្នុងអំឡុងពេលនិវាសដ្ឋានពិសោធន៍ ជាមួយគម្រោង សិល្បៈស-ស។ ពិសោធន៍ គឺជាកម្មវិធីនិវាសដ្ឋានសិល្បៈមួយសម្រាប់សិល្បករខ្មែរ ក៏ដូចជាសិល្បករអន្តរជាតិ ដើម្បីស្នាក់នៅនិងធ្វើការរយៈពេល ៦ ទៅ ៨ សប្តាហ៍ នៅក្នុងទីតាំងរបស់គម្រោង សិល្បៈស-ស នៅក្នុងអគារប៊ូលឌីងស ដើម្បីស្រាវជ្រាវ និងសាកល្បងក្នុងការងារសិល្បៈរបស់ពួកគាត់។