ដេញតាមស្រមោលនៅអគារបូឌីង, ២០១១ By ជេសាន់ តូនីញ៉ូ វឺន័រ (Jason Tonio Woerner)

«អស់រយៈពេលប្រហែលជា ៣០ ឆ្នាំកន្លងផុតទៅ បន្ទាប់ពីរបបខ្មែរ

ក្រហមដួលរលំមក ភ្នំពេញបានផ្លាស់ប្តូរយ៉ាងច្រើន ហើយចំណែក

អគារបូឌីងវិញក៏មិនខុសគ្នាដែរ។ សិល្បករ ដែលធ្លាប់រស់នៅទីនេះពីមុន

បានផ្ទេរបន្ទប់របស់ពួកគេ អោយទៅកូនចៅរបស់គេ រឺក៏ជួលបន្តហើយ

ទៅចូលនិវត្តន៍ និងរស់នៅកន្លែងផ្សេង។


ទន្ទឹមនឹងនេះ ដោយគ្មានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល

អគារបូឌីងបានធ្លាក់ទៅក្នុង ស្ថានភាពទ្រុឌទ្រោមគួរអោយសោក

ស្តាយ ប៉ុន្តែទិដ្ឋភាពនេះក្លាយជាគួរអោយភ្ញាក់ផ្អើល នៅពេលមើល

ព្រមជាមួយសំំណង់ស្នាក់នៅ និងសណ្ឋាគារទំនើបថ្មីៗដែលកំពុង

សាងសង់ នៅក្បែរនោះ ដែលជាលទ្ធផលនៃការរីកចម្រើនសេដ្ឋកិច្ច

និងវិស័យទេសចរណ័ទាក់ទាញដោយសារប្រាសាទអង្គរវត្ត។


អគារបូឌីង គីជាអតិសុខុមលោកមួយសម្រាប់ប្រទេសកម្ពុជា សម្រាប់

ប្រវត្តិ បញ្ហា ក្តីសង្ឃឹម និង អនាគតរបស់ប្រទេសនេះ ខណៈពេល

ដែលប្រជាជនខ្មែរកំពុងធ្វើដំណើរនៅក្នុងការផ្លាស់ប្រែសង្គម ដែល

នាំមកតាមរយៈនគររូបនីយកម្មនៃទីក្រុងភ្នំពេញ។»


- ជេសាន់ តូនីញ៉ូ វឺន័រ (Jason Tonio Woerner)


ផ្នែកមួយនៃគម្រោង ដេញតាមស្រមោល Karl Marx