តស់! ១ ២ ៣...,២០១៥ By ឃ្លែរ ម៉ាក់ក្រាឃិន និង សុខ ចាន់រ៉ាដូ
វីដេអូនេះ កើតចេញពីសិក្ខាសាលា LED ដែលសម្របសម្រួលដោយ ឃ្លែរ ម៉ាក់ក្រាឃិន ជាមួយសិស្សនៅអគារប៊ូលឌីងស ក្នុងអំឡុងពេលនិវាសដ្ឋានពិសោធន៍ជាមួយគម្រោងសិល្បៈស-ស នៅឆ្នាំ ២០១៤។ សិស្សៗបានរៀនអំពីរបៀបតភ្ជាប់ អំពូល LED ជាមួយនឹងគ្រាប់ថ្ម ហើយបង្កើតទៅជារបស់របរសម្រាប់លេង និងសម្រាប់ពាក់លើខ្លួន។ តាមរយៈការប្រើ ប្រាស់វត្ថុ LED ទាំងនេះ សិស្សៗបានបំភ្លឺផ្លូវដើរ និងលេងជាមួយគ្នា។