ទឹក និង មនុស្ស, ២០១២ By ភីរម្យ ភួងមិលា

«២ ភាគ ៣ នៃភពផែនដី និងខ្លួនរបស់មនុស្ស គឺផ្សំឡើងពីទឹក។ 

មនុស្ស សត្វ និងរុក្ខជាតិ សុទ្ធសឹងតែត្រូវការទឹកដើម្បីរស់។ ទឹកសម្អាត

ខ្លួនយើង ហូរចេញពីខ្លួនយើង និងអាចចូលជ្រួតជ្រាបតាមរន្ធញើស

តូចៗរបស់យើង។ ឳពុករបស់ខ្ញុំ ដែលជាអ្នកដែលខ្ញុំស្គាល់ជាងអ្នកណា

ទាំងអស់ ចូលចិត្តទឹកណាស់។ គាត់តែងតែមានកម្លាំង នៅពេលបាន

នៅជិតទឹកម្តងៗ។ គាត់ថាទឹកវាត្រជាក់ និងធ្វើអោយគាត់មានភាព

ស្រស់ស្រាយ។ ឳពុករបស់ខ្ញុំយល់ពីខ្ញុំ និងយល់ពីការងារថតរូបដែល

ខ្ញុំធ្វើ។ មានតែគាត់ទេដែលអាចបង្កើតអារម្មណ៍ដូច ជាអារម្មណ៍របស់

ខ្ញុំបេះបិទ។»


- ភីរម្យ ភួងមិលា