អគារបូឌីង, ២០១២ By ឆន ពិសាល

«ខ្ញុំចូលចិត្តថតរូបពីអគារ។ សម្រាប់គម្រោងនេះ ខ្ញុំបានថតជាឯកសារ

នៃអគារបូឌីង ដែលជាកន្លែងដែលខ្ញុំរស់នៅ។ វាមានលក្ខណៈ

ប្រវត្តិសាស្រ្ត និងពិសេសខុសប្លែក ពីអគារផ្សេងៗ ពីព្រោះវាមាន

រាងចតុកោណកែង ហើយជណ្តើរមានការរចនាប្លែក។ រូបផ្គុំគ្នារបស់ខ្ញុំ

បង្ហាញពីអគារនេះក្រោមពន្លឺផ្សេងៗគ្នា ដែលជាមធ្យោបាយមួយដើម្បី

បង្ហាញជូនដល់សាធារណជន អំពីទិដ្ឋភាពផ្សេងៗ និងភាពសម្បូរបែប

របស់វា។ ក្នុងពេលវេលាខុសគ្នា និងផ្នែកផ្សេងគ្នានែអគារនេះ ឆ្លុះ

បង្ហាញពីពណ៌ចម្រុះដូចជាឥន្ទធនូ ប្រៀបដូចជាភាពចម្រុះពណ៌នៃ

ជីវិត។»


- ឆន ពិសាល