ក្មេងវត្តស្វាយពពែ, ២០១២ By ងួន ឧស្សាហ៍

«ខ្ញុំរស់នៅក្នុងវត្តស្វាយពពែ ជិតអគារបូឌីង។ ខ្ញុំរៀននៅសាកល

វិទ្យាល័យព្រះសីហមុនីរាជានៅក្នុងវត្ត និងរៀនអង់គ្លេសនិងកុំព្យូទ័រ

នៅសាលា AZIZA នៅក្នុង បូឌីង។ រូបថតរបស់ខ្ញុំ បង្ហាញអំពីយុវជន

ក្មេងៗស្រដៀងខ្ញុំ ដែលមកសុំស្នាក់នៅ ក្នុងវត្ត។ អ្នកខ្លះជាកូនសិស្ស

លោកផ្ទាល់ អ្នកខ្លះជួយកិច្ចការនៅក្នុងវត្តជាទូទៅ។ ពូកយើង

ភាគច្រើនមកពីខេត្ត អ្នកខ្លះមានបងប្អូនសាច់ញាតិជាសង្ឃនៅក្នុងវត្ត។

យើងទទួលការស្នាក់នៅ និងហូបចុកដោយឥតគិតថ្លៃ។ ក៏មានក្មេងៗ

ស្រីស្នាក់នៅក្នុង វត្តជាច្រើនដែរ ប៉ុន្តែខ្ញុំអៀននឹងសុំថតរូបរបស់ពួកគេ។

មានក្មេងៗប្រមាណជាង ១០០ នាក់ស្នាក់នៅក្នុងវត្តនេះ។ រូបថតទាំង

នេះជានិមិត្តសញ្ញាមួយបញ្ជាក់ថា សហគមន៍បូឌីងបានផ្តល់ប្រយោជន៍

ដល់ជីវិតជាច្រើននាក់ទៀតដែលរស់នៅក្រៅ អគារនេះ។»


- ងួន ឧស្សាហ៍