ការប៉ាក់ឌិន, ២០១២ By ចាន់ ម៉ូលីតា

«ម្តាយរបស់ខ្ញុំគឺជាអ្នកប៉ាក់ឌិនសម្លៀកបំពាក់របាំព្រះរាជទ្រព្យ។ ការងារ

របស់គាត់ជួយ ទ្រទង់ការងារសិល្បៈ ហើយខ្ញុំយល់ថាក៏ជាស្នាដៃ

សិល្បៈមួយដែរ។ ការងារនេះ ទាមទារនូវការតស៊ូ និងអត់ធ្មត់ខ្លាំង

ណាស់ មិនមែននរណាក៏អាចធ្វើបាននោះទេ ព្រោះត្រូវចំណាយ

ពេលផ្ចិតផ្ចង់ ក្បាច់យ៉ាងល្អិត ម្រាមដៃឡើងក្រិន និងភ្នែកស្រវាំង

អស់ហើយ។ វាទាមទារនូវការយកចិត្តទុកដាក់ ផ្ចិតផ្ចង់ មិនត្រឹមតែ

ម្រាមដៃនោះទេ ថែមទាំងភ្នែក និfងអារម្មណ៍ផងដែរ។


ក្នុងស្បៃ រឺសំលៀកបំពាក់មួយផ្ទាំង ម្តាយខ្ញុំចំណាយពេលពីមួយទៅ

ពីរខែកន្លះ ទៅតាមម៉ូដរបស់វា។ គ្រាន់ទេឌិននៅលើស្នាដៃមួយផ្ទាំង

អាចមានទម្ងន់ដល់ទៅ ១ គីឡូ។ ម៉ូដសម្លៀកបំពាក់ទំាងនេះគឺយក

លំនាំតាមក្បាច់អប្សរា។


បើទោះជាការងារនេះមានភាពលំបាកយ៉ាងណាក្តី វាផ្តល់នូវ

ប្រយោជន៍ច្រើនណាស់ ជាពិសេសអាចអោយម្តាយខ្ញុំធ្វើការ

នៅផ្ទះ។ ថ្វីបើគាត់ធ្វើការតាំងពីព្រឹកដល់យប់ គាត់មិនចាំបាច់ធ្វើការ

នៅក្រោមកម្តៅថ្ងៃ។ គាត់ទទួលបាន ប្រាក់ចំណូលទៅតាម កម្លាំង

ញើសឈាមរបស់គាត់ ហើយនេះបង្រៀនអោយយើងយល់ពី

ការតស៊ូនៃជីវិត។»


- ចាន់ ម៉ូលីតា