អគារប៊ូឌីងស - ស្វាពល By ហ្សូ ចៀវៃ
ស្វាពល គឺជាតួអង្គរបាំខោលខ្មែរ។ អ្នករាំរបាំទាំងនោះ ភាគច្រើនគឺជាកុមារពាក់របាំងមុខស្វា សម្តែងជាកូនទ័ពរបស់ ហនុមាន ដែលជាស្តេចស្វា។ ពួកគេត្រូវបានអញ្ជើញដោយសិល្បករ Hsu Chia-Wei ទៅសម្តែងនៅជាន់ផ្ទាល់ដីនៃអគារប៊ូឌីងស។ ការរចនាដើមនៃអគារបូឌីងស បានយកលំនាំពីផ្ទះខ្មែរសង់ផុតពីដី ហេតុដូចនេះបានជាជាន់ផ្ទាល់ដីធ្លាប់ជាកន្លែងបើកចំហ តែដល់ពេលប្រជាពលរដ្ឋបានមករស់នៅវិញនិងបានសាងសង់ផ្ទះទីនោះ វាក៏បានក្លាយជាកន្លែងចង្អៀត និងងងឹត។ អ្នករបាំ បានសម្តែងជាលក្ខណៈឥតព្រាងទុក នៅក្នុងកន្លែងតូចចង្អៀតមួយនេះ។ សិល្បករ ក៏បានអញ្ជើញស្ថាបត្យករ ប៉ែន សិរីបញ្ញា ឲ្យបង្កើតជាប្លង់ 3D ដែលបង្ហាញអំពីប្លង់ដើមនៃជាន់ផ្ទាល់ដី ជាមួយនឹងរបាំស្វាពលនេះ ។
ស្វាពល៖ ឈឹម រតនៈ ផាន់ តារារាជ្យ, សុខ ភារិទ្ធ, ធី ចាន់តារា និង ធឿន មិថុនា
អ្នកប្រឹក្សាស្វាពល៖ ស៊ូ គឹមសេង
អ្នកគូរ 3D៖ ប៉ែន សិរីបញ្ញា
គំនូរជីវចល 3D៖ ប៉ែន សិរីបញ្ញា
អ្នកដឹកនាំ៖ Hsu Chia-Wei
អ្នកគ្រប់គ្រងផលិតកម្ម៖ គង់ តារា
អ្នកថតវីដេអូ៖ Hsu Chia-Wei និង ឈុំ ផានិត
អ្នកថតសំឡេង៖ វណ្ណ សេរីរតនៈ
ជំនួយការថតសំឡេង៖ អៀង ពិសិទ្ធ
ភ្លើង៖ សោម រដ្ឋា
អ្នកថតរូប៖ គួន លីណា
អ្នកកែរូប៖ Hsu Chia-Wei
អ្នកកែសម្រួលសំឡេង៖ Chalermrat Kaweewattana
អ្នកកែសម្រួលសំឡេង៖ Chalermrat Kaweewattana
អ្នកកែពណ៌រូបភាព៖ Kaensan Rattanasomrerk
អ្នកបកប្រែភាសាអង់គ្លេស៖ យាន រស្មី
អ្នកបកប្រែភាសាចិន៖ មូល កក្កដា
អ្នកពិនិត្យភាសាអង់គ្លេស៖ Wei Lee
សូមថ្លែងអំណរគុណចំពោះ យ៉ុន ចន្ថា និង យ៉ុន ដាវី