សម្អាតបូឌីង, ២០១២ By ម៉ាសារូ អៃវ៉ៃ (Masaru Iwai)
សម្អាតបូឌីង, ២០១២
វីដេអូ HD ៣ ប៉ុស្តិ៍ បញ្ចាំងដំណាលគ្នា, ១១ នាទី ៣០ វិនាទី
លោក ម៉ាសារូ អៃវ៉ៃ (Masaru Iwai) បានចំណាយពេល ៧ សប្តាហ៍ ធ្វើនិវាសដ្ឋានសិល្បៈជាមួយគម្រោង សិល្បៈស-ស។ គាត់បានធ្វើការជាមួយសិស្សៗរបស់គម្រោងដើម្បីបង្កើតផែនការ
សម្រាប់រៀបចំពិព័រណ៍ និងដាក់បង្ហាញស្នាដៃរបស់សិស្សៗនៅក្នុងបរិវេណអគារបូឌីង។ គាត់ក៏បានបង្កើតទំនាក់ទំនងជាមួយនឹងអ្នកជិតខាង ហើយបន្ទាប់មកបានស្នើ និងរៀបចំ «ថ្ងៃសម្អាត»
ជាមួយនឹងពួកគាត់។ ខាងក្រោមនេះ គឺជាសេចក្តីដកស្រង់ពីកំណត់ហេតុរបស់គាត់៖
«ខ្ញុំកំពុងគេងនៅគ្រែ ស្តាប់លឺសូរសំលេងមកពីគ្រប់ទិសជុំវិញខ្ញុំ។ សំលេងចាប(តើម៉ោង ប៉ុន្មានហើយ?) ទារកយំ(វាយំរហូត) ទឹកស្រក់(ពេលណាទើបវាឈប់?) មនុស្សលេងទាត់បាល់ស្រែក
កញ្ជ្រៀវ(យ៉ាងទ្រហឹង) ឡានស៊ីប្លេ(តើមានអ្វីកើតឡើង?) ឆ្កែព្រូស(ទៅ អោយឆ្ងាយទៅ) ក្មេងរត់ចុះឡើង(យ៉ាងខ្ទរ) សំលេងស្រែក(មានបញ្ហាអ្វី?) ជើងមនុស្សធ្ងន់ៗដើរកាត់មុខបន្ទប់(តើ
អ្នកណាមក?) សំលេងស្រាលៗពីឧបករណ៍បំពងសំលេងដែលធ្វើអោយកំរាលឥដ្ខញ័រឥតឈប់(វាធ្វើអោយខ្ញុំឈឺ)។
ពេលវេលាស្អិតជាប់គ្នាឥតដាច់ ហើយកន្លងផុតទៅដោយមិនដឹងខ្លួន។
អគារបូឌីង ប្រហែលជាស្នាដៃដ៏ល្បីមួយនៅក្នុងទសវត្ស ៦០ ប៉ុន្តែសព្វថ្ងៃនេះ ផ្នែកខាងក្រៅ របស់វាប្រេះស្រាំ និងមានរុក្ខជាតិដុះចេញពីប្រហោងទាំងនោះ។ អ្នករត់ម៉ូតូឌុបតែងសើចចំអកដាក់
ឯសម្រាប់អ្នកទេសចរវិញ វាជាប្លង់រូបថតដ៏មានប្រជាប្រិយភាពនៃកម្ពុជាដ៏ក្រីក្រ។
បើក្រឡេកមើលពីផ្លូវ អគារបូឌីងមានពន្លឺដ៏ចម្លែក ដែលបញ្ចេញនូវបរិយាកាសគួរអោយរអារ។ ជាពិសេស ពេលថ្មើរនេះតែងមានក្លិនគ្រប់បែបយ៉ាង។ តែខ្ញុំមិនដែលជួបប្រទះនឹងគ្រោះថ្នាក់អ្វីទេ។
ជាបណ្តើរៗ នៅពេលខ្ញុំបានទម្លាប់នឹងទីកនេះ និងប្រាស្រ័យទាក់ទងជាមួយ សហគមន៍នេះ ខ្ញុំបានចាប់ផ្តើមយល់អំពីប្រជាជនរស់នៅទីនេះ។ អាចហៅនេះថាជាសិល្បៈ ប៉ុន្តែវាគឺជាពាក្យគតិបណ្ឌិត
ប៉ុណ្ណោះ។»