ស្នាដៃរបាំមួយក្នុងទិវាសន្តិភាព, ២០១២ By យ៉ុន ចន្ឋា និង ខុន ចាន់ស៊ីណា(ណាន់)

ស្នាដៃរបាំមួយក្នុងទិវាសន្តិភាព
អម្រឹតាសិល្បៈ

ស្នាដៃរបាំមួយក្នុងទិវាសន្តិភាពនេះ គឺជាយុទ្ធនាការរបស់គម្រោង Peace One Day ក្នុងការគាំទ្រសន្តិភាព តាមរយៈរបាំ។ សិល្បករនៃ អម្រឹតាសិល្បៈ បានរាំនៅលើដំបូលអាគារ ប៊ូលឌិញស បកស្រាយនូវរបាំខ្លីមួយ។

ស្នាដៃរបាំនេះ ត្រូវបានបង្កើតដោយសិល្បការិនីរបាំ យ៉ុន ចន្ឋា និង សិល្បករ ខុន ចាន់ស៊ីណា (ណាន់) នៅភ្នំពេញ ខែមីនា ឆ្នាំ២០១២ ក្នុងសិក្ខាសាលារបាំមួយជាមួយ អ្នកតម្លើងរបាំប្រចាំ នៅក្រុងឡុសអិនជេឡេសសហរដ្ឋអាមេរិក Cynthia Lee Ling។ ស្នាដៃនេះត្រូវបានអភិវឌ្ឍ បន្តដោយ ណម ណារីម និង ជុំ វណ្ណសូដាជីវី (ប៊ែល) នៅខែកញ្ញា ឆ្នាំ២០១៣។

ខ្សែភាពយន្តរបាំខ្លីនេះផលិតដោយ James Bradshaw ។