ប៉េងប៉ោង By ស៊ឹម ចាន់ថា សុខ ចាន់រ៉ាដូ និង ជា សុវណ្ណ
សីហា មានអាយុ ១៤ ឆ្នាំ និងដើរលក់ប៉េងប៉ោងនៅជិតព្រះបារមរាជវាំង ដើម្បីជួយ ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់គាត់។
ចាន់ថា រ៉ាដូ និង សុវណ្ណនិយាយថា ពួកគេ «ចង់បង្ហាញពីជីវិតនៃក្មេងប្រុសម្នាក់ ដែលខិតខំតស៊ូដើម្បីគ្រួសារ និងការសិក្សា។ ទោះជាលំបាកយ៉ាងណា ក៏គាត់ប្រឹង រៀនសូត្រជាសិស្សឆ្នើមម្នាក់។ នៅពេលគាត់ទំនេរពីសាលា គាត់ដើរលក់ប៉េតប៉ោង អោយក្មេងៗរៀងរាល់យប់ ដើម្បីយកលុយមកសម្រាប់រៀន។ ពួកយើងចង់បង្ហាញ ដល់ពីក្មេងៗដែលមានអាយុស្រករគាត់ ដែលមានការលំបាក កុំអោយបោះបង់ការ សិក្សា ព្រោះវាជាកត្តាតែមួយគត់ដែលនឹងផ្តល់ដល់ពួកគេនូវសុភមង្គល និងអានាគត ភ្លឺស្វាង។»