សំលេងបូឌីង By ហែម សុគង្គ
«សំលេងដែលលេងនៅក្នុងបន្ទប់នេះគឺជាការបញ្ចូលគ្នានៃសំលេង
ដែលបានថតពី ប្រភពផ្សេងៗនៅក្នុងបរិវេណអគារបូឌីង។ សំលេង
ទាំងអស់នោះត្រូវបានដាក់លាយ បញ្ចូលគ្នាដើម្បីបង្កើតទៅជា
សំលេងនៃសហគមន៌។ វាបំពងពេញបន្ទប់ដូចជាសំលេង ដែលបន្លឺ
នៅតាមច្រកក្នុងអគារអញ្ចឹងដែរ។ ខ្ញុំបានថតសំលេងពីផ្សារពេល
ប្រជាជន និយាយឆ្លើយឆ្លងគ្នាម៉ូតូជិះកាត់ក្មេងៗកំពុងលេងឆ្កែព្រុស
ខ្យល់បក់សំលេងរបស់ ក្រុមគ្រួសារខ្ញុំនិយាយពីប្រវត្តិដែលពួកគាត់
បានមករស់នៅទីនេះពីតំបូងនិងសំលេងហ្គីតារបស់ខ្ញុំ។ ការស្រមើរ
ស្រមៃចេញជារូបភាពរបស់សហគមន៍តាមរយៈសំលេងគឺជាការ
ស្វែងយល់អំពីទិដ្ឋភាពផ្សេងៗគ្នានៃជីវិត។»
- ហែម សុគង្គ