អគារប៊ូឌីងស - បងប្អូនស្រី By Chia Wei Hsu

យ៉ុន ដាវី និង យ៉ុន ចន្ថា ជាបងប្អូនស្រីបង្កើត និងបានកើតនៅក្នុងអគារ ប៊ូឌីងស ហើយបានបន្តស្នាក់នៅទីនេះចាប់តាំងពីពេលនោះមក។ ដាវី ជាអ្នករាំរបាំសហសម័យ ចំណែកឯ ចន្ថា ជាអ្នករាំបុរាណ ជំនាញ របាំអប្សរា។ សិល្បករ Hsu Chia-Wei បានអញ្ជើញពួកគាត់ឱ្យសម្តែងនៅក្នុងអគារថ្មីមួយ ដែលបានកំពុងសាងសង់ នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ រាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានអគារថ្មីៗជាច្រើនបានសាង់សង់ឡើង។ ចំណែកឯ អគារប៊ូឌីងស វិញត្រូវប្រឈមមុខនឹងការវាយរំលំ។ វីដេអូមួយនេះ ឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរមុខមាត់នៃទីក្រុងមួយនេះ ហើយបងប្អូនស្រីទាំងពីរកំពុងមានការសន្ទនាគ្នាដោយប្រើប្រាស់ភាសាកាយវិការ តាមរយៈប្រភេទរបាំពីរផ្សេងគ្នា រាំនៅក្នុងអគារកំពុងសាងសង់។

អ្នករបាំសហសម័យ៖ យ៉ុន ដាវី

អ្នករបាំអប្សរា៖ យ៉ុន ចន្ថា

អ្នកដឹកនាំ៖ Hsu Chia-Wei

អ្នកគ្រប់គ្រងផលិតកម្ម៖ គង់ តារា

អ្នកថតវីដេអូ៖ Hsu Chia-Wei និង ឈុំ ផានិត

អ្នកថតសំឡេង៖ វណ្ណ សេរីរតនៈ

ជំនួយការថតសម្លេង៖ អៀង ពិសិទ្ធ

ភ្លើង៖ សោម រដ្ឋា

អ្នកថតរូប៖ គួន លីណា

អ្នកកែរូប៖ Hsu Chia-Wei

អ្នកកែសម្រួលសំឡេង៖ Chalermrat Kaweewattana

អ្នកកែសម្រួលសំឡេង៖ Chalermrat Kaweewattana

អ្នកកែពណ៌រូបភាព៖ Kaensan Rattanasomrerk

សូមថ្លែងអំណរគុណចំពោះ CITYPARK DEVELOPMENT PLC., Jeff Lin លីម សុខចាន់លីណា និង Chung-jen Hsiang